សម្តេចតេជោ ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងធំទូលាយ សាងសង់ “សួនតេជោសន្តិភាព”

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបាន ផ្តល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងឲ្យបានធំទូលាយ ដើម្បីសាងសង់ “សួនតេជោសន្តិភាព” នៅក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃ ការបញ្ចប់សង្គ្រាមនៅកម្ពុជា។ នេះបើតាមសេចក្តីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃ១២ កុម្ភៈ ។ ការផ្តល់អនុវត្តរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើនតាមបណ្តាញសង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប ទៅជាសួនតេជោសន្តិភាព ។ ប៉ុន្តែការយល់ច្រឡំរបស់សាធារណមតិនេះ ក៏ត្រូវបានរដ្ឋបាលខេត្តបកស្រាយថា ពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់នោះឡើយ ។ ការមិនផ្លាស់ប្តូរពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំង រៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង ១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបង ព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់ មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។ សេចក្តីបំភ្លឺបញ្ជាក់ទៀតថា “ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា … Continue reading សម្តេចតេជោ ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងធំទូលាយ សាងសង់ “សួនតេជោសន្តិភាព”