គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២.៨៤៤លើក បណ្ដាលមនុស្សស្លាប់ ១.៥០៩នាក់ និងរងរបួស ៣.៧២០នាក់ នៅឆ្នាំ២០២៤

ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២.៨៤៤ ថយចុះ១៤% ក្នុងនោះ មនុស្សស្លាប់ ១.៥០៩ នាក់ ថយចុះ៥% និងរងរបួស ៣.៧២០នាក់ ថយចុះ១៨%។ នេះបើយោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានបង្ហាញក្នុងពិធី បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។ តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ជាពិសេសដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងនោះ បានធ្វើឲ្យសណ្តាប់ធ្នាប់ សាធារណៈនៅតាមទីប្រជុំជនជាបណ្តើរៗ មានភាពកាន់តែល្អប្រសើរ។ ជាក់ស្តែង កម្លាំងសណ្តាប់ធ្នាប់នៅតាមរាជធានី-ខេត្ត បានសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈនានាចំនួន … Continue reading គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២.៨៤៤លើក បណ្ដាលមនុស្សស្លាប់ ១.៥០៩នាក់ និងរងរបួស ៣.៧២០នាក់ នៅឆ្នាំ២០២៤