តុលាការនឹងស្រាវជ្រាវ លើពាក្យចចាមអារាម “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់៥.៥០០ដុល្លារ”

ភ្នំពេញ ៖ អយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ នឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើពាក្យ ចចាមអារាម ដែលបានលើកឡើងថា “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ” ។ នៅថ្ងៃទី១២ កុម្ភៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងជាហូរហែរអំពីប្រធានបទ “ដោះលែងអ្នកផលិតកាំបិតឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់ចំនួន ៥.៥០០ដុល្លារ” ដែលភាគច្រើនមានការបញ្ចេញមតិសម្តែង ការមិនពេញចិត្តចំពោះករណីនេះ។ ដោយសារឃើញបែបនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តាមរយៈសេចក្តីប្រកាសព័ត៌មាន នាថ្ងៃ១២ កុម្ភៈ ដដែលបានរៀបរាប់ថា កាលពីថ្ងៃទី៧ កុម្ភៈ អយ្យការអមសាលាដំបូង ខេត្តបានទទួលសំណុំរឿង ពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដែលមានអង្គហេតុ កាលពីថ្ងៃ៦ កុម្ភៈ កម្លាំងជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានសហការជាមួយក្រុម HOTLANE SCAM24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបទីតាំងសិប្បកម្ម ធ្វើកាំបិត មួយកន្លែងនៅចំណុច ផ្ទះឈ្មោះ សា សូទី ស្ថិតនៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ … Continue reading តុលាការនឹងស្រាវជ្រាវ លើពាក្យចចាមអារាម “ដោះលែងអ្នកផលិតកាំបិត ឱ្យបានត្រឡប់ទៅផ្ទះវិញ ជាថ្នូរនឹងប្រាក់៥.៥០០ដុល្លារ”