សម្ដេចតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោល អ្នកណាដែលចង់សម្លាប់សម្ដេច និងគ្រួសារ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់សម្ដេច និងក្រុមគ្រួសារ ។ ការប្រកាសនេះ ធ្វើឡើង ក្រោយមានសារសំឡេងបែកធ្លាយ អំពីការប៉ុនប៉ងធ្វើឃាតសម្ដេច តាមរយៈយន្ដហោះដ្រូន ក្នុងការវាយប្រហារ ភូមិគ្រឹះសម្ដេច នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវសារសំឡេងចំនួន២ឃ្លីប ដោយភ្ជាប់នូវខ្លឹមសារ ទាំងស្រុងថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃ ផែនការភេវកម្ម ដែលប៉ុនប៉ងធ្វើឃាត លើរូបខ្ញុំនិងគ្រួសារខ្ញុំ។ យើងដឹងមេធំ របស់គេ ជាអ្នកណាហើយនៅទីណា? តែយើងមិនទាន់ បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សា និយមឲ្យអស់សិន ។ តើប្រទេសដែលអួតខ្លួនថា ប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេស ខ្លួនឬទេ?។ យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយ ណាខ្លះដែលចេញមុខថ្កោលទោសឬ នៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ?”។ សម្តេចតេជោគូសបញ្ជាក់ដាច់ណាត់ថា “ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយ ដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ … Continue reading សម្ដេចតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោល អ្នកណាដែលចង់សម្លាប់សម្ដេច និងគ្រួសារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed