អតីតឧកញ៉ា ឡេង ចាន់ណា មិនបានប្រើប្រាស់ទូរស័ព្ទ ក្នុងពន្ធនាគារ ដើម្បីឆបោកគេទេ

ភ្នំពេញ ៖ ពន្ធនាគារ ខេត្តសៀមរាប បានធ្វើការបំភ្លឺថា ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា មិនត្រូវបានអនុញ្ញាត ឲ្យមានការប្រើប្រាស់ទូរស័ព្ទ នៅក្នុងពេលកំពុងជាប់ឃុំ ក្នុងពន្ធនាគារឆបោកគេនោះទេ ។ ការបំភ្លឺរបស់ពន្ធគារ ខេត្តសៀមរាប បន្ទាប់ពី Account Facebook មួយចំនួនបានលើកឡើងថា អតីតឧកញ៉ាឡេង ចាន់ណានេះ ទោះបីជាកំពុងជាប់ ពន្ធនាគារហើយ នៅតែមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ ដើម្បីឆបោកគេបានជាធម្មតា ។ ក្នុងនោះAccount Facebook ឈ្មោះ សុខ វិសាល បានចុះផ្សាយថា “នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯង ចោលទៀត ចង់បំបាត់ភស្តុតាងមែន»។ ក្រោយពីបានពិនិត្យលើការចុះផ្សាយរបស់ Account Facebook ខាងលើ ពន្ធនាគារខេត្តសៀមរាប បំភ្លឺថា ការបង្ហោះ និងចែកចាយនេះ គឺបានបង្ហាញថា សារឆ្លើយឆ្លងចុងក្រោយ ដែលមាននៅក្នុងខ្លឹមសារនេះគឺនៅថ្ងៃទី៩ ខែកុម្ភៈ (មិនបញ្ជាក់ឆ្នាំណា)។ ដោយឡែកពន្ធនាគារ បានទទួលឃុំខ្លួនឈ្មោះ ឡេង ចាន់កាលពីថ្ងៃទី១៣ ខែមីនា … Continue reading អតីតឧកញ៉ា ឡេង ចាន់ណា មិនបានប្រើប្រាស់ទូរស័ព្ទ ក្នុងពន្ធនាគារ ដើម្បីឆបោកគេទេ