លោក ស សុខា ៖ គ្រប់រាជធានី-ខេត្តត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំតែសម្អាត ពេលថ្នាក់ដឹកនាំឆ្លងកាត់

ភ្នំពេញ ៖ ដោយសារមើលឃើញ បញ្ហាអនាម័យ នៅតាមបណ្តោយផ្លូវនានា ពុំមានសោភ័ណ្ឌភាពស្រសស្អាត លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំបាច់សម្អាតរាល់ពេល មានថ្នាក់ដឹកនាំឆ្លងកាត់ ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»នាថ្ងៃ១៣ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍ថា រាល់ពេលលោកបានធ្វើដំណើរ ចុះបេសកកម្មនៅ តាមបណ្តាខេត្តនានា គឺបញ្ហាអនាម័យនៅតាមស្ពាន ឬរង្វង់មូលជាដើមនោះមានទឹកដក់ ឬកម្អែលដីជាប់ នៅលើកម្រាលផ្លូវយ៉ាងក្រាស់ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារពេលភ្លៀង ធ្លាក់នឹងមានដីជាប់ម៉ូតូ ឬរថយន្តនាំឲ្យរអិល ។ លោកថា កាលណាមានទឹកដក់ និងកម្អែលដីជាប់ក្រាស់នេះ នឹងធ្វើឲ្យគុណភាពផ្លូវ និងស្ពានឆាប់ខូចខាតមុនអាយុកាលកំណត់ ។ ដូច្នេះចំណុចនេះ ត្រូវពិនិត្យឡើងវិញ។ លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ឲ្យតែមានថ្នាក់ដឹកនាំឆ្លង កាត់ផ្លូវណាគឺផ្លូវនោះស្អាត ខ្ញុំអត់ចង់ឲ្យមានគំនិតចឹងទេ ។ ប៉ុន្មានថ្ងៃមុន … Continue reading លោក ស សុខា ៖ គ្រប់រាជធានី-ខេត្តត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំតែសម្អាត ពេលថ្នាក់ដឹកនាំឆ្លងកាត់