លោក ប៉ែន បូណា ៖ បើអាដហុកពិតជាមានបំណង ចង់បង្រៀនឲ្យពលរដ្ឋយល់ពីច្បាប់ រាជរដ្ឋាភិបាលស្វាគមន៍

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅអង្គការអាដហុកថា ប្រសិនបើអង្គការមួយនេះ ពិតជាមានបំណងពិតប្រាកដ ក្នុងការបើកវគ្គបណ្តុះបណ្តាលនានា ដើម្បីឲ្យប្រជាពលរដ្ឋ បានស្វែងយល់ដឹងពីផ្លូវច្បាប់ គឺជាការល្អប្រសើរ ហើយរាជរដ្ឋាភិបាល រីករាយស្វាគមន៍ជានិច្ច ដោយគ្មានរារាំងឡើយ ឲ្យតែមានឆន្ទះពិត។ ក្នុងវេទិការបស់អ្នកនាំពាក្យស្តីពីការ ចោទប្រកាន់ របស់អង្គការអាដហុក មកលើអាជ្ញាធរមូលដ្ឋានបិទសិទ្ធិ សេរីភាពបញ្ចេញមតិ នាពេលថ្មីៗនេះ លោក ប៉ែន បូណា មានប្រសាសន៍ថា គោលបំណងរបស់អង្គការអាដហុក លើការបណ្តុះបណ្តាល ផ្នែកច្បាប់ដល់ពលរដ្ឋ គឺស្របទៅតាមការចង់ បានរបស់រាជរដ្ឋាភិបាល ប៉ុន្តែអាដហុកត្រូវធ្វើអ្វីៗ ដែលច្បាប់បានកំណត់ កុំធ្វើឲ្យហួសព្រំដែន ។ លោកបន្តថា បើអាដហុកចង់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែរាជរដ្ឋាភិបាលមិន ដែលឃើញអាដហុក ថ្កោលទោសចំពោះអ្នកណា ដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល តាមរយៈការមិនចូលរួមបោះឆ្នោតនោះទេ បែរជាអាដហុក ការពារពូកគេទៅវិញ នៅពេលរាជរដ្ឋាភិបាល មានវិធានការណ៍លើផ្លូវច្បាប់ទៅវិញ ។ លោកគូសបញ្ជាក់ថា “ឥឡូវយើងមើល គាត់ថា … Continue reading លោក ប៉ែន បូណា ៖ បើអាដហុកពិតជាមានបំណង ចង់បង្រៀនឲ្យពលរដ្ឋយល់ពីច្បាប់ រាជរដ្ឋាភិបាលស្វាគមន៍