ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ជាបន្ទាន់ ការតែងនិពន្ធចម្រៀង មានខ្លឹមសារគ្រោតគ្រាត អសុរោះ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើឲ្យក្រុមសិល្បៈ និងបុគ្គលមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការតែងនិពន្ធ ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរសង្គម និងលុបចោលរាល់ស្នាដៃ អវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។ នេះបើតាមសេចក្តីណែនាំ របស់ក្រសួងនាថ្ងៃ១៤ កុម្ភៈ ។ ការចេញសេចក្តីណែនាំនេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា មានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួន ក្នុងបណ្តាញសង្គមដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជន ដែលជាកុមារ ។ ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាព ទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តី ច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ ស្នើដល់អ្នកសិល្បៈនិងបុគ្គល ដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ បញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង … Continue reading ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ជាបន្ទាន់ ការតែងនិពន្ធចម្រៀង មានខ្លឹមសារគ្រោតគ្រាត អសុរោះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed