សម្តេចធិបតី៖ ចម្រៀងរបស់លោក សម រង្ស៊ី ខ្លឹមសារដដែលៗ គ្មានអ្វីក្រៅពីវាយប្រហារ និងមើលងាយអ្នកផ្សេង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារ ដោយសំដៅចំៗទៅកាន់ទណ្ឌិត សម រង្ស៊ី ក្នុងន័យសង្វេគ ដល់អ្នកនយោបាយចាស់វស្សាម្នាក់នេះ ដែលតែងតែច្រៀងបទ (ឃោសនាលើវេទិកា) ដែលមានខ្លឹមសារដដែលៗ គ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើក្រុមគ្រួសារសម្តេច ។ នៅលើបណ្តាញសង្គម នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន បានបង្ហាញនូវវីដេអូ របស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងឃោសនាទំនងដើម្បីចង់បានប្រជាប្រិយភាព និងកម្រៃពីការភូតភរអ្នកគាំទ្រ ដោយសម្តេចធិបតី បានលើកឡើងថា ប្រហែលជាមកពីគាត់ គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់ ។ ក្នុងនោះ សម្តេចធិបតី បានយល់ឃើញថា “បទចម្រៀងរបស់ ទណ្ឌិត សម រង្ស៊ី មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារ និងមើលងាយអ្នកផ្សេង ជាពិសេសមកលើសម្តេច និងក្រុមគ្រួសាររបស់សម្តេច ក៏ដូចជាអំពាវនាវ ឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល” … Continue reading សម្តេចធិបតី៖ ចម្រៀងរបស់លោក សម រង្ស៊ី ខ្លឹមសារដដែលៗ គ្មានអ្វីក្រៅពីវាយប្រហារ និងមើលងាយអ្នកផ្សេង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed