អ្នកនាំពាក្យ នាយករដ្ឋមន្ត្រី ៖ ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ

ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាមេដឹកនាំប្រទេស នានា ជាពិសេសគឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ​។ ការចេញមកប្រកាសបញ្ជាក់ របស់អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងប​ន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ចោទប្រកាន់ដោយមិន មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នាការនយោបាយប្រឆាំងជ្រុលនិយមរបស់ សារព័ត៌មានដែលមានស្នាក់ការនៅបរទេស ចុះផ្សាយពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា​ លើការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គម (Facebook) របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ។ ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ លោក មាស សុភ័ណ្ឌ បញ្ជាក់ថា “ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងផ្សព្វផ្សាយ នូវគោលនយោបាយ កម្មវិធីនយោបាយ និង សារនយោបាយ​ ជូនដល់ប្រជាជនឱ្យបានកាន់តែច្រើន និងទូលំទូលាយ ដែលជាការចាំបាច់សម្រាប់បម្រើដល់ផល ប្រយោជន៍ប្រជាជន … Continue reading អ្នកនាំពាក្យ នាយករដ្ឋមន្ត្រី ៖ ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ