ព្រះមហាក្សត្រ ៖ តួនាទីដ៏លេចធ្លោ របស់វត្តអារាម ក្លាយជាចលករមួយ មិនអាចកាត់ផ្តាច់ ពីដំណើរជីវិតពលរដ្ឋខ្មែរ និងការអភិវឌ្ឍសង្គម

ភ្នំពេញ ៖ ក្នុងឱកាសព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជូន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោម ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា តួនាទីដ៏លេចធ្លោ របស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករ មួយដែលមិន អាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋ ខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។ ព្រះអង្គមានព្រះរាជបន្ទូលបន្តថា តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរក៏បានរួមវិភាគទានដ៏ សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖ ទី ១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម ។ ទី២ ៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹង គ្រប់បែបយ៉ាង ។ … Continue reading ព្រះមហាក្សត្រ ៖ តួនាទីដ៏លេចធ្លោ របស់វត្តអារាម ក្លាយជាចលករមួយ មិនអាចកាត់ផ្តាច់ ពីដំណើរជីវិតពលរដ្ឋខ្មែរ និងការអភិវឌ្ឍសង្គម