ព្រះមហាក្សត្រ ៖ សម្ដេចធិបតី ការពារព្រះពុទ្ធសាសនា មិនអាចមានបុគ្គលណា ប្រមាថឬប្រទូសរ៉ាយ នៅក្នុងសម័យកាល សន្តិភាពបានឡើយ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា បានការពារព្រះពុទ្ធសាសនា មិនអាចមានបុគ្គលណា ប្រមាថឬប្រទូសរ៉ាយ នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។ ក្នុងព្រះរាជពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ឡើងវិញវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ និងមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងបរិវេណវត្តឧណ្ណាលោម នៅថ្ងៃទី១៧ កុម្ភៈ ២០២៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះបន្ទូលថា «ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយបាយ សមស្រប ទទូលបានការរីកចំម្រើន និងស្ថេរភាពសង្គមល្អប្រសើរ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយ ប្រមាថឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះ បានឡើយ» ៕