អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការ អន្តរជាតិ លើបញ្ហាកោះគុត

ភ្នំពេញ៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹង ទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយ អន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរ ដែលមានមូលដ្ឋាន នៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំង គួរឈប់យកពលករ ធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើ ដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយ របស់ពួកគេទៀតទៅ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជា​ថៃ មិនអាចពឹងផ្អែកលើយន្តការ អន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុតមិនទាន់ មានការដាច់ស្រេច រវាងកម្ពុជា និងភាគីថៃនៅឡើយទេ។ ផ្ទុយមកវិញ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចរចា លើបញ្ហា បូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចរចា បែបនេះទេ ទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែង រកដំណោះស្រាយដ៏ល្អបំផុត ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថាបញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ ដែលបំផុសបំផុល ដោយក្រុមប្រឆាំង នៅក្រៅប្រទេស … Continue reading អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា ៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការ អន្តរជាតិ លើបញ្ហាកោះគុត