បរទេស៖ ជើងហោះហើរអន្តរជាតិ Thai Airways International ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី បានត្រលប់មកទីក្រុងបាងកកវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកបើកយន្តហោះបានកត់សម្គាល់ ឃើញមានស្នាមប្រេះនៅក្នុងបង្អួចនៃ កាប៊ីនយន្តហោះភ្លាមៗបន្ទាប់ពីការហោះឡើង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន THAI បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទដោយនិយាយថា អ្នកបើកយន្តហោះជើងហោះហើរ TG401 ពីទីក្រុងបាងកក ទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យបានសម្រេចចិត្តត្រឡប់ ទៅអាកាសយានដ្ឋានសុវណ្ណភូមិវិញ បន្ទាប់ពីកាពីទែនបានរកឃើញស្នាមប្រេះ នៅក្នុងស្រទាប់ខាងក្រៅនៃបង្អួចកាប៊ីនខាងឆ្វេង។ បង្អួចយន្តហោះ មានបីស្រទាប់នៃកញ្ចក់ acrylic ។ យន្តហោះបានចាកចេញពីសុវណ្ណភូមិនៅម៉ោង ៧ យប់ថ្ងៃអាទិត្យ។ យន្តហោះបានចុះចតដោយសុវត្ថិភាព ពេលត្រឡប់ទៅព្រលានយន្តហោះ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed