បណ្ឌិត សុខ ទូច ត្រូវបានប៉ូលីសហៅ វាស់ជាតិអាល់កុល និងប្រើសំដីមិនសមរម្យ មកលើលោកបណ្ឌិត
ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានអះអាងថា លោកត្រូវបានក្រុមសមត្ថកិច្ច អនុវត្តច្បាប់ ពេលរាត្រីឃាត់រថយន្ត ហើយឲ្យលោកផ្លុំ វាស់កម្រិតជាតិអាល់កុល កាលពីរាត្រីថ្ងៃ១៧ កុម្ភៈ ក្នុងពេលធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងារស្រាវជ្រាវ ។ បើតាមលោកបណ្ឌិត រៀបរាប់ពីដំណើរដើមទង នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាំឲ្យមានការឃាត់រថយន្តនោះ គឺបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ស្រាវជ្រាវអស់រយៈពេល៣ថ្ងៃ នៅតាមខេត្តមួយចំនួន តាមបណ្តោយព្រំដែន ហើយត្រឡប់មកផ្ទះវិញ នៅម្តុំភ្នំបាសិត ក្រោយត្រឡប់ពីជូនមន្រ្តីម្នាក់ ទៅយកម៉ូត នៅកន្លែងធ្វើការ កាលពីពេលរាត្រីថ្ងៃ១៧ កុម្ភៈ ។ អំឡុងពេលនោះលោកក៏បានចូលហូបបាយ ហើយក៏បានពិសាស្រាបៀមួយកំប៉ុង ដើម្បីរំសាយការហត់នឿយ ។ លោករៀបរាប់ទៀតថា ស្រាប់តែកំពុងធ្វើដំណើរនៅលើដងផ្លូវមកផ្ទះ បានជួបសមត្ថកិច្ចអនុវត្តន៍ច្បាប់ ត្រួតពិនិត្យជាតិ អាល់កុល ពួកគាត់ឃាត់ឡាននិង ឲ្យផ្លុំវាស់កំរិតជាតិអាល់កុល លោកបានចុះទៅសហការ ប៉ុន្តែលោកបានស្នើ សុំហែកទុយោថ្មី ព្រោះខ្លាចឆ្លងរោគ ។ តាមអ្វីដែលលោកបានលើកឡើងទៀតនោះ ហាក់ហួសចិត្តបន្តិចដែរ ដោយលោកអះអាងថា “ផ្ទុយទៅវិញគេកំហកថា ហែងស្អីបានមកបញ្ជាកងកម្លាំង … Continue reading បណ្ឌិត សុខ ទូច ត្រូវបានប៉ូលីសហៅ វាស់ជាតិអាល់កុល និងប្រើសំដីមិនសមរម្យ មកលើលោកបណ្ឌិត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed