លោក សយ សុភាព៖ មិនគួរប្រើសំដី-កាយវិការមិនសមរម្យលើបណ្ឌិត សុខ ទូច ខណៈលោកជាឥស្សរជនរបស់ជាតិ

ភ្នំពេញ ៖ អ្នកចូលចិត្តតាមដានបញ្ហាសង្គម លោក សយ សុភាព បានបង្ហាញការយល់ឃើញពីករណីរបស់លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាដែលត្រូវក្រុមសមត្ថកិច្ចហៅលោកបណ្ឌិតវាស់ជាតិអាកុល កាលពីអាធ្រាតថ្ងៃ១៧ កុម្ភៈថា សមត្ថកិច្ចមិនគួរប្រើពាក្យសំដី និងកាយវិការមិនសមរម្យលើគាត់ឡើយ ។ តាមរយៈសំណេររបស់លោកបណ្ឌិត ក៏ដួចជាមានការចែកចាយជាបន្តបន្ទាប់នូវវិដេអូដែលបង្ហាញពីលោកបណ្ឌិតតវ៉ាជាមួយក្រុមសមត្ថកិច្ច នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ ឃើញមានការតឹងសរសៃកដាក់គ្នារឿងផ្លុំជាតិអាល់កុល ។ ក្នុងក៏មានមន្រ្តីប៉ូលីសម្នាក់បានចង្អុលមុខលោកបណ្ឌិតសុខ ទូច ។ បើតាមលោកបណ្ឌិតមានប៉ូលីសម្នាក់ក្នុងចំណោមប៉ូលីសជាច្រើនបានហៅលោកបណ្ឌិតថា “អា”។ ចំពោះករណីនេះ លោក សយ សុភាព បានបញ្ចេញការយល់ឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៨ កុម្ភៈថា អកប្បកិរិយារបស់ភ្នាក់ងារមានសមត្ថកិច្ចជំនាន់មុនមិនដែលមានសកម្មភាពបែបច្រងេងច្រងាងដាក់អ្នកចេះដឹង ឬមន្ត្រីមានកិត្តិយសនិងបណ្ឌិតបែបនេះទេ។ លោកលើកជាសំណួរថា “ហេតុអ្វីពេលនេះបែរជាអីចឹងទៅវិញ?”។ លោក សយ សុភាពក៏បានស្នើឲ្យមេអង្គភាពគួរណែនាំអប់រំបុគ្គលជាសមត្ថកិច្ចឱ្យយល់ដឹងពីរបៀបរបបការងារមកលើអ្នកមានចំណេះ និងប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានេះដែរ លោក សយ សុភាព ក៏បានអះអាងថា លោកមិនចង់បញ្ចេញមតិលើករណីនេះទេ ប៉ុន្តែលោកគូសបញ្ជាក់ថា “ដោយសារតែលោកបណ្ឌិត សុខ ទូច ជាឥស្សរជនរបស់ជាតិមួយរូបដែលត្រូវគោរពហើយលោកបណ្ឌិតជាឧត្តមមន្ត្រីជាន់ខ្ពស់ដែលឡាយព្រះហស្ថដោយព្រះរាជក្រិត្យតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល។ ម៉្យាងនេះមិនមែនជាបទលើ្មសព្រហ្មទណ្ឌទេ ត្រឹមតែជាលហុ”។ លោកក៏បានស្នើមេអង្គភាព ត្រូវពិនិត្យឡើងវិញនិងកែសម្រួលរបៀបរបបការងាររបស់ក្រុមសមត្ថកិច្ច … Continue reading លោក សយ សុភាព៖ មិនគួរប្រើសំដី-កាយវិការមិនសមរម្យលើបណ្ឌិត សុខ ទូច ខណៈលោកជាឥស្សរជនរបស់ជាតិ