មេទ័ពប្រចាំខេត្ត កម្ពុជានិងថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ តាមព្រំដែន ការពារបង្ការ មិនឱ្យមានភ្លើងឆេះព្រៃ ឆ្លងដែន

ភ្នំពេញ ៖ មេបញ្ជាការ នៃកងម្លាំងនគរបាល វរការពារព្រំដែនកម្ពុជា ប្រចាំភូមិសាស្រ្តខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា បានទទួលជួបមេទ័ពថៃ ប្រចាំខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅច្រកព្រំដែនថ្មដា ក្នុងភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនង រវាងប្រទេសទាំង២ កម្ពុជា-ថៃ ជាពិសេសការពិនិត្យលើ គម្រោងបើកច្រកព្រំដែន ក្នុងតំបន់ក្នុងពេលខាងមុខ។ ជាមួយគ្នានេះ ភាគីទាំង២ បានជួបពិភាក្សាផងដែរ អំពីការត្រៀមបង្ការ ទប់ស្កាត់អំពីភ្លើងឆេះព្រៃ ដែលបច្ចុប្បន្នក្នុង ភូមិសាស្រ្តខេត្ត របស់ថៃមួយនេះ បាននិងកំពុងមានករណីភ្លើងឆេះព្រៃ និងបានបង្កឱ្យមានការកើនឡើង កំហាប់ភាគល្អិតនិចលក្នុងខ្យល់ (PM 2.5) នៅក្នុងប្រទេសផងដែរ ។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី​១៨​ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា “មេទ័ពឈរជើង នៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា និងមេទ័ពយោធាខេត្តត្រាត នៃប្រទេសថៃ … Continue reading មេទ័ពប្រចាំខេត្ត កម្ពុជានិងថៃ ជួបគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ តាមព្រំដែន ការពារបង្ការ មិនឱ្យមានភ្លើងឆេះព្រៃ ឆ្លងដែន