លោក សយ សុភាព ចាត់ទុកទង្វើររបស់បុគ្គលជាប៉ូលិសចរាចរណ៍ ចំពោះបណ្ឌិត សុខ ទូច ជាការរំលោភច្បាប់ ទាំងកំរោលលើរូបកាយ និងពាក្យសម្តីគ្មានសីលធម៌

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមរឿងសង្គមនិងនយោបាយ បានចាត់ទុកទង្វើររបស់បុគ្គលដែលជាប៉ូលិសចរាចរណ៍រាជធានីភ្នំពេញ ចំពោះលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ជាការរំលោភច្បាប់ ទាំងកំរោលលើរូបកាយ និងមានពាក្យសម្តីគ្មានសីលធម៌ ដែលពិបាកទទួលយកបាន។ សូមរំលឹកថា កាលពីរាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ ការប៉ះទង្គិចពាក្យសំដី និងការបង្ហាញអាកប្បកិរិយា របស់មន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញមួយក្រុម លើលោកបណ្ឌិត សុខ ទូច បានធ្វើឱ្យមហាជន រួមមានទាំងអ្នកនយោបាយ អ្នកតាមដានបញ្ហាសង្គម ជាដើម បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះទង្វើររបស់ ក្រុមមន្រ្តីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា កំពុងដឹកនាំបញ្ញវ័ន្តខ្មែរ សរសេរប្រវត្តិសាស្រ្ត របស់ខ្មែរឡើងវិញ ដើម្បីឱ្យកូនខ្មែរ បានស្គាល់ប្រវត្តិសាវត្តារបស់ខ្លួនឡើងវិញ ដើម្បីទុកឱ្យយើងអាននិងក្មេងជំនាន់ក្រោយបានដឹងថាជាតិសាស្ត្រខ្លួន មកពីណាទៅណា ។ លោក បន្ថែមថា … Continue reading លោក សយ សុភាព ចាត់ទុកទង្វើររបស់បុគ្គលជាប៉ូលិសចរាចរណ៍ ចំពោះបណ្ឌិត សុខ ទូច ជាការរំលោភច្បាប់ ទាំងកំរោលលើរូបកាយ និងពាក្យសម្តីគ្មានសីលធម៌