ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។ ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី ហ៊ុន ម៉ាណែតលើកឡើងថា សៀវភៅដែលបោះពុម្ភថ្មីនេះ គឺជាសៀវភៅបំពេញបន្ថែម របស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា សម្រាប់បឋមសិក្សា ដែលមាន៣ច្បាប់ ក្នុងនោះនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ តាមដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលបានកកើត ។ ក្នុងចំណោមសៀវភៅទាំង៣ក្បាល ត្រូវបានសម្តេចធិបតី មើលឃើញថា សៀវភៅមួយក្បាលដែលមានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់ … Continue reading សម្តេចធិបតី៖ សៀវភៅប្រវត្តិសាស្ត្របំពេញបន្ថែមថ្មី សម្រាប់បឋមសិក្សា មិនមែនជាសៀវភៅ បង្រៀនឱ្យដឹងគុណប្រទេសជិតខាងនោះទេ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed