ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី ប៉ុន្ដែកម្ពុជា ក៏ររក្សាសិទ្ធក្នុងការការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកឈ្លានពានកម្ពុជា។ នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់បានសុខសន្តិភាព តែកម្ពុជា ក៏អាចប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ ព្រមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធផងដែរ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «កម្ពុជា ចង់ដោះស្រាយសន្តិវិធី ប៉ុន្ដែកម្ពុជា ក៏ររក្សាសិទ្ធ នៅក្នុងការការពារខ្លួន គ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់ កម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ ហ៊ានប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកឈ្លានពានកម្ពុជា» សម្ដេចបវរធិបតី បានបញ្ជាក់ទៀតថា រឿងព្រំដែន អ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះ រាជរដ្ឋាភិបាល គឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ ផ្អែកទៅលើការ … Continue reading សម្តេចបវរធិបតី៖ កម្ពុជាការពារខ្លួនគ្រប់មធ្យោបាយ រួមទាំងប្រើកម្លាំងប្រដាប់អាវុធ បើសិនប្រទេសណាមួយ មកឈ្លានពានកម្ពុជា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed