សម្តេចធិបតី ៖ អ្នកខ្លះតាំងខ្លួនស្នេហាជាតិ តែមិនដែលឃើញមុខការពារទឹកដី ខុសពីសម្តេចតេជោ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកោតសរសេរសើរសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា គឺជាវីរៈបុរសការពារបូរណៈភាពទឹកនិងព្រំដែនឲ្យស្ថិរភាពរហូតមកដល់បច្ចុប្បន្នដែលផ្ទុយស្រឡះពីក្រុមប្រឆាំងចាំតែស្រែកពីក្រៅប្រទេសថា ខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី ។ ការមានប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនេះ ដើម្បីឆ្លើយតបទៅមេបក្សប្រឆាំងនិងគូកនរបស់របស់ពួកគេដែលកំពុងស្ថិតនៅក្រៅប្រទេសបាននិងកំពុងញុះញង់ឲ្យមានបាតុកម្ម នៅតាមបណ្តាប្រទេសមួយចំនួនពីករណីកោះគុតដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ ។ ជាមួយគ្នានេះដែរ បន្ទាប់ពីមានការបាតុកម្មហើយ ក៏មានការបំផុសបំផុលឲ្យមានចលនាបាតុកម្មនៅប្រទេសនានាផងដែរ ។ សម្រាប់ករណីព្រំដែនទឹកនិងព្រំដែនគោកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ថា គឺមានត្រកូលហ៊ុន ប៉ុណ្ណ៉ោះដែលបន្តពីសម្តេចតេជោ និងមកសម្តេចផ្ទាល់គឺបានខិតខំការពារទឹកដីមិនឲ្យបាត់មួយចម្លាមណាឡើយ ដូច្នេះក្រុមប្រឆាំងគួរផ្អាកសកម្មភាពញុះញង់នាំឲ្យមានភ្លើងសង្រ្គាមនៅតាមព្រំដែនថៃទៀតទៅ ព្រោះគ្មានចំណេញអ្វីនោះទេ មានតែការខាត់ប្រយោជន៍។ ដោយសារតែបញ្ហានាំឲ្យញុះញង់យកបញ្ហានយោបាយមកឡូកឡំនេះហើយទើប សម្តេចធិបតីបានរំលឹកកាលពីអំឡុងឆ្នាំ២០០៨ដែលមានការផ្ទុះអាវុធនៅតាមព្រំដែនកម្ពុជា-ថៃ ។ ដូច្នេះសូមផ្តាំអ្នកនយោបាយខ្មែរនិងថៃដែលតាំងខ្លួនជាអ្នកស្នេហាជាតិនិយមនោះ កុំយកនយោបាយមកលាយឡំនាំឲ្យផ្ទុះសង្រ្គាមម្តងទៀត ទុកឲ្យអ្នកជំនាញដោះស្រាយតាមរយៈយុន្តការឯកសារភាពគ្នាផ្លូវការ ដែលមានគណៈកម្មាធិការជម្រុះព្រំដែនកម្ពុជា-ថៃ ។ សម្តេចធិបតីបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា “ហើយកុំធ្វើជាអ្នកស្នេហាជាតិ នាំទាហានឲ្យវាយគ្នាស្លាប់នាំឲ្យប្រទេសមើលមុខគ្នាមិនត្រង់ មិនមែនស្នេហាជាតិទេ ។ ស្រឡាញ់ជាតិដូចគ្នា រដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាល ខ្ញុំ ឪពុកខ្ញុំ គ្រួសារខ្ញុំក៏ស្នេហាជាតិដូចគ្នាដែរ ហើយយើងក៏បានធ្វើច្រើនបម្រើជាតិនេះផងដែរ។ … Continue reading សម្តេចធិបតី ៖ អ្នកខ្លះតាំងខ្លួនស្នេហាជាតិ តែមិនដែលឃើញមុខការពារទឹកដី ខុសពីសម្តេចតេជោ