លោក អូន ព័ន្ធមុនីរ័ត្ន ៖ ត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម៣ធំៗ គ្របដណ្តប់លើពលរដ្ឋ ២,៧លាននាក់
ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម មានចំនួន៣ធំៗ បានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងចំណោមរបបសន្តិសុខសង្គមធំៗ ទាំង៣ ដែលគ្របដណ្តប់ លើពលរដ្ឋជិត៣លាននាក់នេះ គឺរដ្ឋបានចំណាយថវិកាសរុបចំនួនប្រមាណ២ ២៩៧ ប៊ីលានរៀល ស្មើនឹងប្រមាណ៥៧៤លានដុល្លារអាម៉េរិក ។ ក្នុងនោះថវិការដ្ឋចំនួន៤០៦លានដុល្លារអាម៉េរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលរបបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត , មន្ត្រីសាធារណៈ , អតីតមន្ត្រីរាជការ … Continue reading លោក អូន ព័ន្ធមុនីរ័ត្ន ៖ ត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម៣ធំៗ គ្របដណ្តប់លើពលរដ្ឋ ២,៧លាននាក់
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed