ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ថវិកាជាតិប៉ោងឡើង ដោយសាររដ្ឋបានចំណាយ ទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងដូចក្រុមប្រឆាំងចោទប្រកាន់ទេ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយសារមានក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងបែបចោទប្រកាន់ គ្មានទិសតំបន់មកលើសម្តេចកាលពីពេលថ្មីៗថា សម្តេចបានចំណាយថវិកាជាតិទៅ ទិញរថយន្តប្រមាណជាជិត៣០០គ្រឿង ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្តេចតបទៅវិញថា ការទិញរថយន្តនោះមិនមែនយកថវិកាជាតិឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងពីការចំណាយថវិកា របស់រដ្ឋទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សរបស់មន្រ្ដីរាជការ ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ទោះបីជារដ្ឋបានចំណាយថវិកាច្រើនយ៉ាងណាក៏ដោយ ក៏សម្តេចធិបតីបានសង្កត់ធ្ងន់ថា រដ្ឋមិនអស់លុយនោះទេ ព្រោះរដ្ឋចេះមានវិធានការគ្រប់គ្រង ថវិការបស់ជាតិដែលមានថវិកា សម្រាប់ដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ អតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គមដល់ពលរដ្ឋទៅមុខទៀត ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា “គ្រាន់តែយើងឡើងគម្រោងថវិកាជាតិថ្ងៃមុន ការចំណាយ និងចំណូល មានការចេញមកវាយប្រហារថា រដ្ឋអស់លុយហើយ ហើយចំណាយកាន់តែប៉ោង(រីកធំ)ទៅ ។ … Continue reading សម្តេចធិបតី៖ ថវិកាជាតិប៉ោង ព្រោះដំឡើងបៀវត្សមន្រ្ដីរាជការ និងគាំពារសង្គម មិនមែនទិញនាវា ឬយន្តហោះចម្បាំង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed