ប្រធានកាកបាទក្រហមកម្ពុជា ឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើស្រ្តីមានផ្ទៃពោះ

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់លើស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ។ ការមានប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។ តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំថា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជួយជំរុញស្ត្រីឲ្យមកទទួលសេវាបន្តតាមការ ណាត់ជួបរបស់ឆ្មប ឬគ្រូពេទ្យ និងសូមជួយតាមរកស្ត្រីដែលអាក់ខាន មិនបានមកទទួលសេវា ឬ បោះបង់សេវាឲ្យមកទទួលសេវា … Continue reading ប្រធានកាកបាទក្រហមកម្ពុជា ឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើស្រ្តីមានផ្ទៃពោះ