គ្រាប់ប្រភេទ MK82 មានទំងន់ជាង ២០០គីឡូក្រាម ដែលកប់ក្នុងដីរាប់ឆ្នាំ ក្រោយទម្លាក់ពីលើយន្តហោះ ក្នុងសម័យលន់ណុល

កំពង់ស្ពឺ ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះ បានទម្លាក់ កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅ ក្នុងដីរហូតដល់ទៅ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ មន្ត្រីនគរបាល នៃអធិការដ្ឋាន​ស្រុក​ភ្នំស្រួច​ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គេបានប្រទះឃើញគ្រាប់ ​យុទ្ធភ​ណ្ឌមិនទាន់ផ្ទុះសំណល់​សង្គ្រាម​មួយគ្រាប់ដែលកប់ជ្រៅ ទៅក្នុងដីរហូតដល់៥ម៉ែត្រ ។ យោងតាមមន្ត្រីជំនាញCMAC បានបញ្ជាក់ថា វាជាប្រភេទគ្រាប់បែក ដែលទម្លាក់ចេញពីយន្តហោះ ដើម្បីសម្លាប់មនុស្ស ។ គ្រាប់នេះប្រភេទMK82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម មាន​រាងទ្រវែង​ ស្រដៀងទៅ និងគ្រាប់ ​B52 ដែលទម្លាក់ពីលេីយន្ដហោះ នាសម័យសង្រ្គាម​ ស​ហរដ្ឋអាមេរិក​ជាមួយវៀតណាមខាងជេី​ង ​នៅទីក្រុងភា​គខាងត្បូង ប្រទេសវៀតណាម បច្ចុប្ប​ន្ន(សាយហ្គន)​ ។ មន្ត្រីជំនាញបានបន្ថែមថា ក្នុងកំឡុងសង្រ្គាមរវាងខ្មែរ និងខ្មែរដែលភាគីម្ខាងបានការគាំទ្រ​ ពី​សម្ព័ន្ធ​មិត្ត​ អាមេរិក​កាំង​ ខ្មែរលន់ណុ​ល​ ត្រូវ​បានសម្ព័ន្ធ​មិត្ត​ដឹកគ្រាប់យកមកទម្លាក់ដើម្បីសម្លាប់ខ្មែរ ដោយសារតែសង្រ្គាមផ្ទៃក្នុង​។ហើយ​គ្រាប់បែក​មួយគ្រាប់ដែលរកឃេីញ​នេះ​គឺជាគ្រាប់បែក ដែលត្រូវបានគេទម្លាក់ ដើម្បីសម្លាប់ខ្មែរនាសម័យកាលនោះ ។ តាមល​ក្ខណៈបច្ចេកទេស​ គ្រាប់បែក​ប្រភេទ​MK82 … Continue reading គ្រាប់ប្រភេទ MK82 មានទំងន់ជាង ២០០គីឡូក្រាម ដែលកប់ក្នុងដីរាប់ឆ្នាំ ក្រោយទម្លាក់ពីលើយន្តហោះ ក្នុងសម័យលន់ណុល