ប្រធានសាលាដំបូង ខេត្តតាកែវ ត្រូវបន្ថយឋានៈ មកជាអនុប្រធាន សាលាដំបូងខេត្តវិញ
ភ្នំពេញ ៖ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានទទួលវិន័យ ពីក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបន្ថយឋានៈតួនាទី មកត្រឹមជាអនុប្រធានសាលាដំបូង ខេត្តណាមួយវិញ ។ ការបន្ថយតួនាទីនេះ បន្ទាប់ពីលោកស្រី បានសម្រេចដោះលែង អ្នកទោសម្នាក់ ក្នុងបទឧក្រិដ្ឋ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ។ កាលពីថ្ងៃ១៩ កុម្ភៈ ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមបានបើកសម័យប្រជុំលើកទី៣៨ ហើយក៏បានបង្ហាញលទ្ធផលថា ចៅក្រមចំនួន១៤ករណី និងព្រះរាជអាជ្ញាចំនួន៩ករណីត្រូវទទួលវិន័យ ក្នុងនោះមានការផ្លាស់ដោយបង្ខំ១ករណីផងដែរ ។ ១ករណីនេះ អាចទំនងជាសំដៅដល់លោកស្រី ពេជ ម៉ារ៉ែន ព្រោះភ្លាមៗនៃការចេញលទ្ធផលលោកស្រី ក៏បានបង្ហាញសំណេរ ក្នុងហ្វេសប៊ុកផងដែរ ដោយបញ្ចេញអារម្មណ៍ថា “ខ្លួនមានកំហុសបន្តិចបន្តួច បែរជាត្រូវចាប់ទោស អូសដំណើរ ដោយគ្មានការលើកលែង ដោយគ្មានការសណ្តោស និងដោយគ្មានការទុកឱកាសឱ្យខ្លួនជាដើម ទោះបីខ្លួនខិតខំកែលម្អ ហើយក៏ដោយ”។ ដើម្បីបកស្រាយត្រឡប់ទៅ ប្រធានសាលាដំបូងខេត្តតាកែវវិញ ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បានចេញសេចក្តីប្រកាស ព័ត៌មាននៅថ្ងៃ២០ កុម្ភៈបញ្ជាក់ថា លោកស្រី ពេជ … Continue reading ប្រធានសាលាដំបូង ខេត្តតាកែវ ត្រូវបន្ថយឋានៈ មកជាអនុប្រធាន សាលាដំបូងខេត្តវិញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed