ឃាត់ខ្លួនមនុស្ស២នាក់ បង្កើតតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះ-រូប សម្តេចតេជោ បោកយកលុយគេ ជិត២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ សមត្ថកិច្ច នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាប និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន មនុស្សប្រុស-ស្រី២នាក់ ដែលបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដើម្បីឲ្យគេជឿជាក់ និងដាក់ប្រាក់វិនិយោគ ។ បើតាមការផ្សព្វផ្សាយពីនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យានាថ្ងៃ២១ កុម្ភៈនេះ ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃ១៦ កុម្ភៈ មួយថ្ងៃបន្ទាប់ពីសម្តេចតេជោ បានប្រកាសថា មានអ្នកបង្កើតតេឡេក្រាមក្លែងក្លាយ ដាក់ឈ្មោះ និងរូបសម្តេច។ ជនសង្ស័យ២នាក់ ស្រី១នាក់ឈ្មោះ ក.ស.ន ភេទស្រី មុខរបរ ធ្វើការនៅហាងកែសម្ភស្ស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្ត នៅផ្សារទំនើប ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ ជនរងគ្រោះប្រហែលជាង១៨ម៉ឺនដុល្លារ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ … Continue reading ឃាត់ខ្លួនមនុស្ស២នាក់ បង្កើតតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះ-រូប សម្តេចតេជោ បោកយកលុយគេ ជិត២០ម៉ឺនដុល្លារ