រដ្ឋមន្ត្រីអប់រំ៖ ការប្រើប្រាស់បច្ចេកវិទ្យា Ai ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ គុណភាពអប់រំ នៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ពិភពលោកទាំងមូល បានដើរចូលទៅក្នុងយុគសម័យ​ នៃបញ្ញាសិប្បនិម្មិត Ai ដូចនេះ ការចាប់ឱ្យទាន់ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជា អាចទទួលបាននៅបំណិនឌីជីថល និងបំណិនបញ្ញាសប្បនិម្មិត ។ ក្នុងឱកាសអញ្ជើញបើកសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំយុវជនកីឡា នឹងរៀបចំជាថ្នាលមួយ ដើម្បីឱ្យយុវជនកម្ពុជា អាចចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យា Ai ។ ​ក្នុងនោះដើម្បីលើកកម្ពស់​លទ្ធផលសិក្សារបស់សិស្ស ក្រសួងបាននិងកំពុងរៀបចំ កម្មវិធីបណ្តុះបណ្តាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពាក់ព័ន្ធទៅនឹងបរិញ្ញាបត្រ Ai Cyber Security ក៏ដូចជាវិទ្យាសាស្ត្រទិន្ន័យជាដើម ។ … Continue reading រដ្ឋមន្ត្រីអប់រំ៖ ការប្រើប្រាស់បច្ចេកវិទ្យា Ai ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ គុណភាពអប់រំ នៅកម្ពុជា