សម្តេចធិបតី ឱ្យកូនខ្មែរខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង បើខ្លាចបាត់បង់ទឹកដី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស កូនខ្មែររឹតតែត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការលើកឡើង ជុំវិញបញ្ហាទឹកដីម្តង ហើយម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលយកបញ្ហាព្រំដែន ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ។ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប សម្តេចធិបតី បានគូសបញ្ជាក់ថា ចន្លោះឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៥លាននាក់ ក្នុងនោះឆ្លងកាត់សង្គ្រាម ជាពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ពលរដ្ឋខ្មែរ អស់ជាច្រើនលាននាក់បន្ថែម តែក្រោយការរំដោះប្រទេស និងគិតមកដល់បច្ចុប្បន្ន … Continue reading សម្តេចធិបតី ឱ្យកូនខ្មែរខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង បើខ្លាចបាត់បង់ទឹកដី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed