លោក ឌី វិជ្ជា ឲ្យលោក សម រង្ស៊ីបញ្ឈប់ជាបន្ទាន់ ការបញ្ចេញព័ត៌មានមិនពិត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានស្នើឲ្យលោក សម រង្ស៊ីអតីតមេបក្សប្រឆាំង ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ។ ការលើកឡើងរបស់លោក ឌី វិជ្ជានេះ បន្ទាប់ពីលោក សម រង្ស៊ី បានបង្ហាញនូវព័ត៌មាន មិនពិតជាថ្មីម្តងទៀត ពាក់ព័ន្ធករណីឃាតកម្ម លើលោក លិម គិមយ៉ា អតីតមន្រ្តី នៃអតីតគណបក្សសង្គ្រោះជាតិ និងករណីឃាតកម្មលើលោក ហុក ឡង់ឌី ដែលជាឪពុកបង្កើត របស់លោកឌី វិជ្ជា ក្រោយពីទូតបារាំង បានជួបលោក ឌី វិជ្ជា ។ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងក្នុងបណ្តាញ សង្គមហ្វេសប៊ុកតបទៅលោក សម រង្ស៊ីថា “ជូនលោក សម រង្ស៊ី សូមបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋាន ដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ ដើម្បីបំភាន់សាធារណជន និង ទម្លាក់កំហុសជារឿយៗ មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល … Continue reading លោក ឌី វិជ្ជា ឲ្យលោក សម រង្ស៊ីបញ្ឈប់ជាបន្ទាន់ ការបញ្ចេញព័ត៌មានមិនពិត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed