ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលបានបាញ់មកសមត្ថកិច្ច ក្នុងពេលកងកម្លាំងចម្រុះ បង្ក្រាប រហូតឈានដល់ការចាប់ខ្លូនបាន ហើយអះអាងថា ខ្លួនឯងធ្លាប់ជាអតីតអាវុធហត្ថម្នាក់នោះ គឺមិនមានឈ្មោះនៅក្នុងបញ្ជី កងរាជអាវុធហត្ថលើផ្ទៃប្រទេសទេ ។ ក្រោយពីមានការបង្ក្រាប និងចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធ បាញ់តបតជាមួយសមត្ថកិច្ចនៅព្រឹកថ្ងៃ២៥ កុម្ភៈនេះ បានហើយ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្ហាញពីអត្តសញ្ញាណជនសង្ស័យនោះ តាមរយៈសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមថា នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃ២៥ កុម្ភៈនេះ មានករណីផ្ទះអាវុធបណ្តាលឲ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាល បានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ ។ ក្នុងនោះដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីត កងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំង នគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ ១នាក់។ ឧត្តមសេនីយ៍ត្រី អេង ហ៊ី … Continue reading លោក អេង ហ៊ី ៖ ចោរប្លន់បាញ់តដៃកក្រើក ជាមួយសមត្ថកិច្ច ដែលអះអាងថា ជាប៉េអឹម មិនមានឈ្មោះក្នុងកងរាជអាវុធហត្ថ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed