កុមារាអាយុ ២ឆ្នាំ ៧ខែម្នាក់ រស់នៅស្រុកព្រះស្ដេច បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ២ឆ្នាំ៧ខែ ដែលមានទីលំនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បើតាមសេចក្ដីជូនដំណឹង ដដែល បានឱ្យដឹងថា «មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ ២ឆ្នាំ៧ខែ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយ បក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមាន ទីលំនៅក្នុងភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះ ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ កុមារបានស្លាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារឪពុកម្តាយទើបតែបាន នាំកុមារមកដល់មន្ទីរពេទ្យ បណ្តាលឱ្យកុមារមានស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដក ដង្ហើមធ្ងន់ធ្ងរ»។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារនិងមានមាន់ងាប់ ប្រហែល១៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយកុមារបានដេកនិងលេងនៅក្រោមផ្ទះជិតទ្រុងមាន់។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ … Continue reading កុមារាអាយុ ២ឆ្នាំ ៧ខែម្នាក់ រស់នៅស្រុកព្រះស្ដេច បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed