បណ្ឌិតយង់ ពៅ ៖ ដំណើរទស្សនកិច្ច មេទ័ពជើងគោក អាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងកាន់តែល្អ

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកតាមដានស្ថានការណ៍ នយោបាយបានមើលឃើញថា ក្នុងដំណើរទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិកនៅកម្ពុជា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែ ល្អប្រសើរបន្ថែមទៀត ។ នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោក សហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាកាលពីថ្ងៃទី២៤-២៥ កុម្ភៈ ។ នាឱកាសនោះលោកអនុញ្ញាត ឲ្យចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៦ កុម្ភៈ … Continue reading បណ្ឌិតយង់ ពៅ ៖ ដំណើរទស្សនកិច្ច មេទ័ពជើងគោក អាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងកាន់តែល្អ