សម្តេចបវរធិបតី ៖ ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃ មិនអាចកាត់ថ្លៃបាន នៃថ្ងៃរំដោះ ៧ មករា ១៩៧៩។ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធិជ្រុលនិយម គឺជាសត្រូវនៃភាពសុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គម។ ជាក់ស្ដែង គ្មានសង្គមណាមួយ ដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយសង្គមដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមក នូវសោកនាដកម្ម, ការធ្វើទុក្ខបុកម្នេញ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ជាក់ស្ដែងក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួនបានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និង គុណតម្លៃ មិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ … Continue reading សម្តេចបវរធិបតី ៖ ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រកម្ពុជា