លោក ប៉ែន បូណា ៖ តម្លៃសន្តិភាព របស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសកល
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បួណា បានអះអាងពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានខិតខំរកដោយលំបាកថា គឺមានតម្លៃជាសកល ដែលមានអ្នកទទួលស្គាល់ទូទាំងពិភពលោក មិនមែនត្រឹមតែនៅកម្ពុជា ប៉ុណ្ណោះទេ ។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ”នាថ្ងៃ២៧ កុម្ភៈ លោកប៉ែន បូណា បានមានប្រសាសន៍ពីតម្លៃសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានព្យាយាមខិតខំរកដោយលំបាក អស់ជាង៣ទសវត្សមកនោះ គឺពិត ជាមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ។ លោកបន្តថា ដោយសារសម្តេចតេជោ បានរកតម្លៃសន្តិភាព ដោយលំបាកនោះហើយ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថែរក្សាតម្លៃសន្តិភាព សម្រាប់ឲ្យមនុស្សជំនាន់ក្រោយឲ្យរស់នៅ ក្នុងដំបូលសន្តិភាព ជៀសវាងជួបភ្លើងសង្គ្រាមដូចពីអតីតកាល ដោយមិនឲ្យក្រុមប្រឆាំងមួយក្តាប់តូចមកបំផ្លាញបានឡើយ ព្រោះពួកគេប្រឆាំងសព្វបែបយ៉ាង សូម្បីតែសន្តិភាព។ លោកគូសបញ្ជាក់ថា “តម្លៃសន្តិភាពនៅកម្ពុជា មិនត្រឹមតែមានប្រយោជន៍ … Continue reading លោក ប៉ែន បូណា ៖ តម្លៃសន្តិភាព របស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសកល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed