លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ កម្ពុជា បន្តអនុវត្តនយោបាយការបរទេស ដោយភាពបត់បែន
ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាព មិនជាក់លាក់របស់ពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តនយោបាយការបរទេស ដែលមានភាពបត់បែនបំផុត ដើម្បីរួមចំណែកការពារសន្តិភាពក្នុងពិភពលោក ។ ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ”នាថ្ងៃ២៧ កុម្ភៈ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍ថា អ្វីដែលប៉ះពាល់ពិភពលោកគង់តែបណ្តាលឲ្យ មានផលប៉ះពាល់ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងកម្ពុជាជាដើម ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានយល់ដឹងពីភាពផុយស្រួយនៃស្ថានភាពសកល ដូច្នេះដើម្បីត្រៀមលក្ខណៈឆ្លើយតបបញ្ហាជាសកលនេះ សម្តេចធិបតីបានដឹកនាំនយោបាយការបរទេស ដោយភាពបត់បែនទៅតាមស្ថានការណ៍ផងដែរ។ លោកបន្តថា “ដើម្បីឆ្លើយតបទៅនឹងស្ថានភាពមិនជាក់លាក់ ទាល់តែសោះរបស់ពិភពលោក តំបន់ និងទីតាំងភូមិសាស្រ្តនៃកម្ពុជាយើង រាជរដ្ឋាភិបាលមិនត្រឹមតែត្រូវពង្រឹងភាពធុន នៃសេដ្ឋកិច្ចជាតិយើងប៉ុណ្ណោះទេ តែត្រូវបន្តអនុវត្តនៃគោលនយោបាយការបរទេសមួយ ដែលមានភាពបត់បែន ។ ក្នុងន័យអនុវត្តគោលនយោបាយការបរទេស ដែលត្រូវបានកំណត់ដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានការពារផលប្រយោជន៍ស្នូលកម្ពុជា ឯករាជ្យ អធិបតេយ្យ … Continue reading លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ កម្ពុជា បន្តអនុវត្តនយោបាយការបរទេស ដោយភាពបត់បែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed