អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយករាល់មតិរិះគន់ ពាក់ព័ន្ធភាពអសកម្ម របស់មន្ត្រីនគរបាល ចរាចរណ៍មួយចំនួន
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលយកការរិះគន់ លើបណ្ដាញសង្គម ពាក់ព័ន្ធការផាកពិន័យ អ្នកបើកបរលើសល្បឿនកំណត់ និងបំភ្លឺតាមទិដ្ឋភាពច្បាប់ ប៉ុន្ដែអំពាវនាវ ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ដើម្បីការពារអាយុជីវិត ។ នេះបើយោងតាមសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៧ កុម្ភៈ។ ថ្មីៗនេះ ពិនិត្យឃើញថា តាមបណ្ដាញទំនាក់ទំនងសង្គម បានបង្ហោះឃ្លីបវិដេអូមួយពាក់ព័ន្ធការផាកពិន័យចំពោះយានយន្ដល្មើសល្បឿនលើដងផ្លូវជាតិ ដែលកំណត់ដោយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានធ្វើឱ្យសាធារណមតិមួយចំនួន តាមបណ្ដាញសង្គម មានការយល់ច្រឡំ មកលើសកម្មភាព របស់មន្ដ្រីនគរបាលចរាចរណ៍ ក្នុងការរឹតបន្ដឹងច្បាប់ ស្ដីពីចរារណ៍ផ្លូវគោក ។ ក្រៅពីបង្ហាញអ្វី ដែលកំណត់ដោយច្បាប់ ចំពោះការផាកពិន័យអ្នកល្មើសល្បឿនកំណត់ហើយនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា «សូមទទួលយករាល់មតិរិះគន់ទាំងឡាយណា ពាក់ព័ន្ធដល់ភាពអសកម្មរបស់មន្ត្រី នគរបាលចរាចរណ៍មួយចំនួន ដែលមានអាកប្បកិរិយាមិនសមរម្យ ល្មើសវិន័យ កងកម្លាំង ពុំមានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញភារកិច្ច។ យើងខ្ញុំ នឹងធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីអនុវត្តវិន័យកងកម្លាំង និងមានវិធានការច្បាប់តាមកម្រិតនៃអំពើខុសឆ្គងរបស់មន្ដ្រីទាំងនោះ» ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើប្រជាពលរដ្ឋ សហការផ្ដល់ព័ត៌មាន រាល់សកម្មភាពខុសឆ្គងទាំងឡាយណា ដែលប្រព្រឹត្តដោយមន្ដ្រី នគរបាលចរាចរណ៍ផ្លូវគោក តាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ របស់អគ្គស្នងការដ្ឋាន … Continue reading អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលយករាល់មតិរិះគន់ ពាក់ព័ន្ធភាពអសកម្ម របស់មន្ត្រីនគរបាល ចរាចរណ៍មួយចំនួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed