សម្តេចបវរធិបតី ប្រកាសថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយឡើយ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស នោះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញក្រសួងទេសចរណ៍ និងក្រសួងការបរទេស លើកកម្ពស់ការទូតទេសចរណ៍ និងស្នើមន្ត្រីការទូត បន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ចំពោះការទូតទេសចរណ៍ ខ្ញុំលើកទឹកចិត្តជំរុញសកម្មភាពការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និត ក្នុងការការងារនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម-លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ក៏ដូចជា ឯកឧត្តម-លោកជំទាវ អគ្គរាជទូត ប្រចាំបរទេស សូមជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជា អំពីគោលដៅទេសចរណ៍កម្ពុជា អំពីបញ្ហាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ»។ សម្តេចបវរធិបតី … Continue reading សម្តេចបវរធិបតី ប្រកាសថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយឡើយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed