ក្រសួងការពារជាតិចិន ៖ ទំនាក់ទំនងយោធា ចិន-កម្ពុជា ដូចជាបងប្អូនរឹងមាំដូចថ្ម មិនអាចបំបែកបានឡើយ

ភ្នំពេញ ៖ លោក Wu Qian នាយកការិយាល័យព័ត៌មាន និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិចិន បាន ឆ្លើយតបចំពោះទំនាក់ទំនងចិន-កម្ពុជា អំពីទំនាក់ទំនងយោធាប្រទេសទាំងពីរ គឺមានរឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាព ជាបងប្អូនរឹងមាំដូចថ្ម ។ នេះបើតាមការផ្សាយ របស់គណៈរដ្ឋមន្រ្តីកម្ពុជា។ ការលើកឡើងរបស់លោក Wu Qian បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រោយមានប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញសង្គមមួយ ចំនួនបាននិយាយបង្ខូចបង្អាប់ ទំនាក់ទំនងចិននិងកម្ពុជា។ករណីនេះ លោក Wu Qian ឆ្លើយថា ការលើកឡើង ដែលពាក់ព័ន្ធអំពីទំនាក់ ទំនងមិនល្អ រវាងកម្ពុជា-ចិន គឺជាការប្រឌិត ទាំងស្រុង ជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរវាងប្រទេសទាំងពីរ។ លោកថា “ចិននិងកម្ពុជាជាមិត្តដែកថែប ដែលចេះចែករំលែកសុខទុក្ខ និងជួយគ្នាទៅវិញទៅមក ។ ទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាព បងប្អូនរឹងមាំដូចថ្ម” ។ អ្នកនាំពាក្យក្រសួងការពារចិនបន្តថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់មេដឹកនាំ … Continue reading ក្រសួងការពារជាតិចិន ៖ ទំនាក់ទំនងយោធា ចិន-កម្ពុជា ដូចជាបងប្អូនរឹងមាំដូចថ្ម មិនអាចបំបែកបានឡើយ