ក្រសួងការពារជាតិកម្ពុជា ៖ ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប និងជាបងប្អូន បានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានចំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៨ កុម្ភៈ នេះនាយឧត្តមសេនីយ៍ ឈុំ សុជាត បានគាំទ្រទាំងស្រុងចំពោះ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានគូសបញ្ជាក់ថា «ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប ជាបងប្អូនដែលបានរួមសុខរួមទុក្ខជាមួយគ្នា និងតែងមានចំហរគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនង យោធាកម្ពុជា-ចិនទៀតសោត ក៏កំពុងមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្កា ព្រមទាំងពង្រឹង និងពង្រីកបន្ថែមជាបន្តបន្ទាប់»។ អ្នកនាំពាក្យក្រសួងការពារជាតិ … Continue reading ក្រសួងការពារជាតិកម្ពុជា ៖ ជាការពិតណាស់ កម្ពុជា និងចិន គឺជាមិត្តដែកថែប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed