គ្មានការបិទកម្មវិធី សាលារៀនជំនាន់ថ្មី តែលុបចោលកម្មវិធីសិក្សាទំនើប
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី នៅតែបន្តដដែល ដោយគ្មានបិទចោលនោះទេ គឺលុបចោលតែកម្មវិធីសិក្សាទំនើបនៅតាមបណ្តាសាលារដ្ឋមួយចំនួនប៉ុណ្ណោះ ។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំនាថ្ងៃ២៨ កុម្ភៈបានឲ្យដឹងថា ការចេញមកបញ្ជាក់នេះ ដោយសារក្នុងពេលថ្មីៗនេះមានការយល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងសន្និបាតបិទក្រសួងអប់រំ កាលពីថ្ងៃ២៦ កុម្ភៈបានប្រកាសបិទចោលកម្មវិធីសិក្សាទំនើប ព្រោះមានស្តង់ដារ ដែលនាំឲ្យមានការរើសអើងគ្នា ។ ទន្ទឹមនឹងមិនបិទចោល ក្រសួងក៏បាននឹង បន្ថែមកម្មវិធីថ្មីៗទៀត ទៅលើសាលាជំនាន់ថ្មីទៀតផងដែរ ។ កុំឲ្យមានការយល់ច្រឡំក្រសួងបញ្ជាក់ថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងនឹង នៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន១៤ កន្លែង នៅទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ។ ក្រសួងបន្តថា សាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រសួងអប់រំដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និង ផ្តល់ការអប់រំមាន គុណភាពខ្ពស់។ ក្នុងនោះសាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សា ពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក … Continue reading គ្មានការបិទកម្មវិធី សាលារៀនជំនាន់ថ្មី តែលុបចោលកម្មវិធីសិក្សាទំនើប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed