អធិការបតីថ្មីរបស់អាល្លឺម៉ង់ ច្រានចោលដីការចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល របស់តុលាការ ICC

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu មានសេរីភាពក្នុងការធ្វើទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ដោយមិនខ្លាចការឃុំខ្លួនក្រោមដីកាចាប់ខ្លួន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) , នេះបើតាមលោក Friedrich Merz មេដឹកនាំសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) របស់ប្រទេសអាល្លឺម៉ង់ និងជាអធិការបតីថ្មីរបស់ប្រទេសនេះបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយចោទប្រកាន់ថា អ្នកទាំងពីរបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងជម្លោះហ្គាហ្សា ។ អ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ ដោយច្រានចោលការចោទប្រកាន់ទាំងនោះថា ជាអ្នកប្រឆាំងនឹងពួកយូដា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Merz ដែលគណបក្សដែលទើបឈ្នះការបោះឆ្នោត សភាអាល្លឺម៉ង់បានបង្ហើបថា លោកបានអញ្ជើញលោក Netanyahu មកបំពេញទស្សនកិច្ច បើទោះបីជាទីក្រុង ប៊ែកឡាំង ក្លាយជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាគ្រប់គ្រង ICC ក៏ដោយ។ … Continue reading អធិការបតីថ្មីរបស់អាល្លឺម៉ង់ ច្រានចោលដីការចាប់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល របស់តុលាការ ICC