សម្តេចធិបតី ៖ កុំយកការវិភាគស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិន្ន័យបឋម ឬ Primary Data​ សំខាន់ណាស់ ដែលត្រូវមានការសិក្សាច្បាស់លាស់ ដើម្បីផ្អែកទៅលើមូលដ្ឋានវិទ្យាសាស្ត្រ ខណៈដែលសម្តេចផ្តាំថា កុំយកការវិភាគបែបស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ ។ ថ្លែងក្នុងឱកាសអញ្ជើញ បើកសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការសម្រេច បានចក្ខុវិស័យ អភិវឌ្ឍន៍​របស់កម្ពុជា​ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យវិទ្យា ស្ថានស្រាវជ្រាវ CDRI បន្តបំពេញតួនាទី ជាសេវាមជ្ឈមណ្ឌល ប្រមូលទិន្ន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ បែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ ការស្រាវជ្រាវ ដែលប្រើប្រាស់ព័ត៌មានទិន្ន័យបឋម Primary Data តាមរយៈការចុះប្រមូលទិន្ន័យ និងស្ទង់មតិ … Continue reading សម្តេចធិបតី ៖ កុំយកការវិភាគស៊ីអារម្មណ៍ យកមកដាក់ចេញជាមូលដ្ឋាន សម្រាប់ធ្វើគោលនយោបាយ