រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅ MC Vutha មកណែនាំ និងឱ្យសុំទោស បន្ទាប់ពីលេបខាយសំដី ដាក់នារីលើកស្លាកប្រដាល់

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារ នៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យ លើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទ របស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូ ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គម កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយ រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ។ ជាលទ្ធផល ៖ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយ និងសូមអភ័យទោស ជាសាធារណៈ ចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប … Continue reading រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅ MC Vutha មកណែនាំ និងឱ្យសុំទោស បន្ទាប់ពីលេបខាយសំដី ដាក់នារីលើកស្លាកប្រដាល់