ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សារអំពាវនាវរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តី ក្រសួងធនធានទឹក ឱ្យប្រជាកសិករប្រើប្រាស់ទឹក ដោយសន្សំចៃ ក្នុងការបង្កបង្កើនផលស្រូវ ព្រោះដើម្បីទប់ស្កាត់ការខូចខាតស្រូវ របស់ពួកគាត់ដែលអាចបណ្តាលមកពីការកង្វះទឹក ។ ការឆ្លើយតប របស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីវិទ្យុបរទេស ផ្សាយជាខេមរភាសាបានផ្សព្វផ្សាយថា “ប្រជាកសិករមួយចំនួន រិះគន់រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយមថា គ្មានវិធានការ ជាក់លាក់ជួយដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែចម្ការ តែបែរជាឱ្យពលរដ្ឋ ផ្អាកធ្វើស្រែចម្ការ របរចិញ្ចឹមជីវិត របស់ពួកគាត់ទៅវិញ” ។ ប៉ុន្តែការផ្សាយហាក់ឃ្លាតឆ្ងាយពីខ្លឹមសារដើមរបស់លោករដ្ឋមន្រ្តី ថោ ជេដ្ឋា ព្រោះ កាលពីថ្ងៃ១ មីនា រដ្ឋមន្រ្តី បានអំពាវនាវឱ្យពលរដ្ឋធ្វើស្រែរដូវប្រាំង ត្រូវតាមដានព័ត៌មាន និងស្ដាប់តាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដើម្បីបង្ការការខូចខាតស្រូវ រដូវប្រាំង ដោយសារតែខ្វះទឹកប្រើប្រាស់ ។ តាមរយៈសេចក្តីបំភ្លឺព័ត៌មានរបស់ក្រសួងនាថ្ងៃ៤ មីនានេះ បានឲ្យដឹងថា ដោយពិនិត្យឃើញការដាំដុះស្រូវ ប្រាំងមានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹក ដែលបានរក្សាទុកកាលពីចុងរដូវវស្សា ប្រមាណ៤ពាន់លានម៉ែត្រគូប ត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០% … Continue reading សាររដ្ឋមន្រ្តី ក្រសួងធនធានទឹក អំពាវនាវ ឱ្យកសិករប្រើទឹក បង្កបង្កើនផលស្រូវ ដោយសន្សំចៃ ដើម្បីទប់ស្កាត់ការខូចខាត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed