អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់ មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំ នៅក្នុងសមរភូមិព័ត៌មាន និងសាធារណមតិ ដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង របស់រាជរដ្ឋាភិបាល ចេញពីការមួលបង្កាច់ របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតមកបន្សាប»។ ការលើកឡើងរបស់ លោក ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពន្យល់ថា នៅក្នុងបរិបទ នៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយម ដែលមិនបានសាង សមិទ្ធផលអ្វីបន្តិចសោះ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មាន ប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធ យុទ្ធសាស្ត្រ ដើម្បីបង្ខូចបង្កាច់ រាជរដ្ឋាភិបាលទៅវិញ … Continue reading អ្នកនាំពាក្យ រាជរដ្ឋាភិបាល ៖ បើគេបំផ្លើសបំភ្លៃ យើងបំភ្លឺ បើគេប្រឌិត យើងយកការពិតទៅបន្សាប»