សម្ដេចធិបតី៖ ទិវាវប្បធម៌ជាតិ​ ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាលឆ្នាំ ក៏ជាព្រឹត្តិការណ៍ ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យជនរួមជាតិគ្រប់រូបទាំងក្នុង និងក្រៅប្រទេស រួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតី “ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា”។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងឱកាស “ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥” និងសំណេះសំណាល​ ជាមួយសិល្បករសិល្បការិនី ទូទាំងប្រទេស លើកទី៦ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា ជាការពិតប្រទេសកម្ពុជា បានកកើតឡើងជាមួយនឹងប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏យូរលង់ និងច្បាស់លាស់ ដែលមកទល់បច្ចុប្បន្ន សិល្បៈ វប្បធម៌ បេតិកភណ្ឌ ទាំងរូបិយ និងអរូបិយសម្បូរបែប ត្រូវបានបង្កើត … Continue reading សម្ដេចធិបតី៖ ទិវាវប្បធម៌ជាតិ​ ជាព្រឹត្តិការណ៍ពញ្ញាក់អារម្មណ៍ និងការបំផុសឱ្យរួមគ្នាការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ