បណ្ឌិត ទូច សុឃៈ ៖ កម្លាំងជំនាញ កំពុងស្រាវជ្រាវ ករណីអធិការស្រុករតនមណ្ឌល ផឹកស្រា ក្នុងឯកសណ្ឋានប៉ូលីស
ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងថា កម្លាំងជំនាញផ្នែករដ្ឋបាល នៃក្រសួងមហាផ្ទៃ បាននិងកំពុងចុះស្រាវជ្រាវ ករណីអធិការស្រុករតនមណ្ឌល ដែលបានផឹកស្រាបៀរ ក្នុងឈុតជាឯកសណ្ឋានប៉ូលីស ។ លោកបណ្ឌិត ទូច សុឃៈបានឲ្យដឹងនៅថ្ងៃ៦ មីនាថា បន្ទាប់ពីឃើញមានការចែកចាយគ្នា ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម រួចមកអំពីមន្រ្តីប៉ូលីសផឹកស្រា លោកក៏បានរាយការណ៍ទៅថ្នាក់លើ និងទៅនាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋាន ធនធានមនុស្សក្រសួងមហាផ្ទៃ ដើម្បីចាត់នីតិវិធីទៅ តាមជំនាញ ក្នុងការស្រាវជ្រាវ ចំពោះករណីនេះថា តើកើតឡើងនៅទីតាំងមួយណា? ។ លោកគូសបញ្ជាក់ថា “យើងរង់ចាំមើលថាតើ ការស្រាវជ្រាវរបស់អង្គភាពជំនាញ ចំណុះទទួលបានលទ្ធផលដូចម្តេច?”។ លោកទូច សុឃៈ ថា បើករណីនេះជារឿងពិត មិនមែនក្រៅម៉ោងបម្រើការងាររដ្ឋទេ នឹងអនុវត្តវិន័យនគរបាលជាតិកម្ពុជា ដោយគ្មានលើកលែង ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ៦ មីនានេះ នៅតាមបណ្តាញសង្គមតេឡេក្រាម មានការចែកចាយជាបន្តបន្ទាប់ ចំពោះវីដេអូប្រមាណជា២នាទី បង្ហាញពីវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល … Continue reading បណ្ឌិត ទូច សុឃៈ ៖ កម្លាំងជំនាញ កំពុងស្រាវជ្រាវ ករណីអធិការស្រុករតនមណ្ឌល ផឹកស្រា ក្នុងឯកសណ្ឋានប៉ូលីស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed