លោក ប៉ែន បូណា៖ ចលនា KDM របស់លោកស្រី មូរ សុខហួរ មានតែឈ្មោះ ដើម្បីប្រមូលលុយទុកចាយវាយ
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងថា ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរមានមូលដ្ឋាននៅលើទឹកដីបរទេស គឺជាចលនាមួយមានតែឈ្មោះប៉ុណ្ណោះ ដើម្បីប្រមូលពីអ្នកចូលរួមឲ្យ ទៅថ្នាក់ដឹកនាំប៉ុន្មាននាក់ ប៉ុន្តែគ្មានឥទ្ធិពលនយោបាយអ្វីមកលើកម្ពុជានោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ ដើម្បីឆ្លើយតបទៅនឹងចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ(KDM) ដែលដឹកនាំដោយលោកស្រីមូរ សុខហួរ នឹងប្រកាសប្រារព្ធខួបមួយឆ្នាំនៅទីក្រុងឡង់ប៊ិច សហរដ្ឋអាមេរិក នាថ្ងៃ៣០ មីនាខាងមុខ ដើម្បីបង្ហាញពីសមិទ្ធផលការងារដែល សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥។ ក្នុងដំណើរការអស់រយៈពេល១ឆ្នាំមកនេះ បើតាមក្រុមប្រឆាំងដែលជា អ្នកគាំទ្រចលនានេះបានអះអាងថា KDM ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដឹកនាំធ្វើបាតុកម្ម នៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដូចជាការទាមទារឲ្យដកខេត្ត៤របស់កម្ពុជាចេញពី គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីពេលកន្លងមក ។ លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦ មីនា ថា ចលនា KDMនេះ គឺជាចលនាមួយដែលគ្មានធនធានមនុស្ស ហើយមានតែឈ្មោះប៉ុណ្ណោះ ព្រោះគ្មានអ្នកណាគាំទ្រទៀតទេ ក្រៅពីលោកស្រី មូរ សុខហួរ និងអ្នកដឹកនាំ២ទៅ៣នាក់ទេសម្រាប់ធ្វើសកម្មភាពនានា ដើម្បីគៀគររកថវិកា … Continue reading លោក ប៉ែន បូណា៖ ចលនា KDM របស់លោកស្រី មូរ សុខហួរ មានតែឈ្មោះ ដើម្បីប្រមូលលុយទុកចាយវាយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed