បណ្ឌិត ទូច សុឃៈ ៖ ឱ្យកូនជិះម៉ូតូទៅរៀន មិនពាក់មួកសុវត្ថិភាព ដើរបញ្ច្រាស់ការអប់រំ ដំណឹងរន្ធត់ អាចធ្លាក់លើអ្នក

ភ្នំពេញ ៖ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ បានលើកឡើងថា នៅពេលសិស្សានុសិស្សជិះម៉ូតូទៅសាលារៀនមិនពាក់មួកសុវត្ថិភាព មិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរបញ្ច្រាស់ ទស្សនៈអប់រំ ពោលគឺប្រៀបបាន នឹងការបណ្តុះទម្លាប់អវិជ្ជមាន ដល់កូនចៅមិនចេះគោរពច្បាប់ ហើយថ្ងៃណាមួយ អ្នកទទួលទូរសព្ទប្រាប់ដំណឹងរន្ធត់ អាចជារូបអ្នកក៏ថាបាន។ លោកបណ្ឌិតបានឱ្យដឹងថា ការជិះម៉ូតូទៅរៀនដោយមិនពាក់មួកសុវត្ថិភាព ជាការមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ហើយទង្វើនេះ មិនសមទំនងទាល់តែសោះ ដោយសារពួកគេកំពុង ស្ថិតក្នុងអំឡុងពេលទទួលការអប់រំ និងម្យ៉ាងទៀត ឪពុកម្ដាយដែលមានលទ្ធភាព ទិញម៉ូតូឱ្យកូនជិះទៅរៀន បែរជាគ្មានលទ្ធភាព ទិញមួកសុវត្ថិភាពឱ្យកូនពាក់ ឬមិនអាចណែនាំឱ្យកូនមានទម្លាប់គោរពច្បាប់ និងការពារសុវត្ថិភាព ខណៈករណីអ្នកដំណើរស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍កើតមានរៀងរាល់ថ្ងៃ។ លោកបណ្ឌិតបន្ថែមថា ក្នុងន័យដើមថា «ពួកគេនឹងក្លាយជាអ្នកធ្វើដំណើរដ៏មមាញឹកនៅពេលទៅរៀនសាកលវិទ្យាល័យ និងធ្វើការ។ តើពួកគេអាច នឹងគោរពច្បាប់ចរាចរណ៍បានល្អទេ បើពួកគេមានទម្លាប់មិនគោរពច្បាប់ពីនៅរៀនទៅហើយនោះ? ម្យ៉ាងទៀត តើមេរៀន ដែលបញ្ជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងកម្មវិធីសិក្សា នឹងទៅជាបែបណា បើពួកគេជាសិស្សមិនបានចូលរួមអនុវត្តផង? ដូច្នេះខ្ញុំយល់ថា ទម្លាប់បែបនេះ គួរកុំឱ្យមានតទៀត យើងត្រូវរួមគ្នាបង្ការហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍តាំងពីពេលនេះទៅ ហើយការចូលរួមពី … Continue reading បណ្ឌិត ទូច សុឃៈ ៖ ឱ្យកូនជិះម៉ូតូទៅរៀន មិនពាក់មួកសុវត្ថិភាព ដើរបញ្ច្រាស់ការអប់រំ ដំណឹងរន្ធត់ អាចធ្លាក់លើអ្នក